MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ក្រសួងអភិវឌ្ឍន៍ជនបទសូមស្វាគមន៍

ឯកឧត្តម​ សាន វិសាល អញ្ជើញ​ជាអធិបតីក្នុង​ពិធីបើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការគ្រប់​គ្រង​ការ​ងារ​រដ្ឋបាល និង​បុគ្គលិក ជូន​មន្ត្រី​រាជការ​ក្រសួងអភិវឌ្ឍន៍ជនបទ

បោះពុម្ភ

នៅ​ព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំវក ព.ស. ២៥៦០ ត្រូវ​នឹង​​ថ្ងៃទី ២០ ខែមិថុនា គ.ស. ២០១៦ នៅសាលប្រជុំជាន់ទី ៣ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សាន វិសាល អនុរដ្ឋ​លេខាធិការ តំណាង​​ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានជាអញ្ជើញ​ ក្នុងពិធីបើក​វគ្គ​បណ្តុះ​បណ្តាល​ ស្តីពី​ការ​គ្រប់​គ្រង​ការ​ងារ​រដ្ឋ​បាល និង​បុគ្គលិក ជូន​មន្ត្រី​រាជការ​ក្រសួងអភិវឌ្ឍន៍ជនបទ ដែល​បាន​រៀប​ចំ​ឡើង​ ដោយ​នាយកដ្ឋាន​រដ្ឋ​បាល និងបុគ្គលិក​

មើលព័ត៌មានបន្ថែម...

គណៈ​កម្មការ​គ្រប់​គ្រង​ និង​ដឹក​នាំ​គម្រោង​អភិវឌ្ឍន៍​ជនបទ​ដោយ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ចលនា​ភូមិ​ថ្មី​ ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​មជ្ឈ​មណ្ឌល​ចលនា​ភូមិ​ថ្មី នៅក្នុងខេត្តកំពង់ស្ពឺ

បោះពុម្ភ

កាល​ពី​ព្រឹក​ថ្ងៃ​ ​ព្រហស្បតិ៍​ ​១២​កើត​ ​ខែ​ ​ជេស្ឋ​ ​ឆ្នាំ​ ​វក​ ​ព.ស​ ​២៥៦០​ ​ត្រូវ​នឹង​ថ្ងៃទី​ ​១៦​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២០១៦​ ​អនុ​គណៈកម្មការ​ទទួល​បន្ទុក​លើ​ការងារ​សាងសង់​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្ដាល​ ចលនា​ភូមិ​ថ្មី​ ​ដឹក​នាំ​ដោយ​​ ឯកឧត្តម​ ​អ៊ុក​ ​ពញា​ ​ អនុ​ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រង​ និង​ដឹក​នាំ​គម្រោង​អភិវឌ្ឍន៍​ជនបទ​ដោយ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ចលនា​ភូមិ ​ថ្មី​បាន​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​មជ្ឈ​មណ្ឌល​ ​និង​ពិនិត្យ​កំណត់​ទី​តាំង​ខ្លោង​ទ្វារ​ធំ​របស់​មជ្ឈ​មណ្ឌល​ នៅ​ខេត្ត​កំពង់​ស្ពឺ​

មើលព័ត៌មានបន្ថែម...

ឯកឧត្តម សាន វិសាល អញ្ជើញ​ពិនិត្យ វាយតម្លៃ និង​បញ្ចប់​សុពលភាព​លើ​ការងារ​ស្ថាបនា​ផ្លូវ​ចំនួន ០៣ គម្រោង ស្ថិតក្នុង​ខេត្តព្រៃវែង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ

បោះពុម្ភ

នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍-សៅ​រិ៍ ០៥-០៧ កើត ខែជេស្ឋ ឆ្នាំវក ព.ស. ២៥៦០ ត្រូវ​នឹង​ថ្ងៃទី ០៩-១១ ខែមិថុនា គ.ស.២០១៦ គណៈកម្មការ​អន្តរក្រសួង ដឹកនាំ​ដោយ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​លទ្ធកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ស្ថាបនា​ផ្លូវ​ចំនួន០៣ គម្រោង ស្ថិតក្នុង​ខេត្តព្រៃវែង

មើលព័ត៌មានបន្ថែម...

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន អនុញ្ញាត​ឲ្យ​នាយក​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

បោះពុម្ភ

នៅ​រសៀល ថ្ងៃ​ពុធ ៤ កើត ខែ ជេស្ឋ ឆ្នាំ វក ព.ស.២៥៦០ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ មិថុនា គ.ស. ២០១៦ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ឲ្យ លោក Alassane Sow នាយក ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សាលប្រជុំ​ជាន់​ទី ៤ នៃ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ

មើលព័ត៌មានបន្ថែម...

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌល​គី​រី ខេត្ត​រតនគីរី និង​ខេត្តស្ទឹងត្រែង និង​ពិនិត្យ​ការងារ​ថែទាំ​ផ្លូវ​ជនបទ​នៅក្នុង​ខេត្តរតនគិរី និង​ស្ទឹងត្រែង

បោះពុម្ភ

នៅ​ថ្ងៃទី​ច័ន្ទ និង​អង្គា​រ៍ ២ កើត និង ៣កើត ខែ​ជេស្ឋ ឆ្នាំវក ព.ស. ២៥៦០ ត្រូវ​នឹង​ថ្ងៃទី ០៦ និង​ទី៧ ខែមិថុនា គ.ស. ២០១៦ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង ​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ ឯកឧត្តម សួស គង់ ឯកឧត្តម អ៊ិ ចន្ថា រដ្ឋលេខាធិការ ឯកឧត្តម​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និង​ប្រធាន​នាយកដ្ឋាន​ជំនាញ​មួយចំនួន បាន​អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ

មើលព័ត៌មានបន្ថែម...

អត្ថបទផ្សេងៗ...

JPAGE_CURRENT_OF_TOTAL

picture.jpg
You are here ទំព័រ​ដើម
Joomla extensions by Siteground Hosting