MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

អំពីក្រសួង

បោះពុម្ភ

ប្រវត្តិ


ក្រោយ​ការ​បោះឆ្នោត​ជា​ទូទៅ​នៅ​កម្ពុជា​នា​ឆ្នាំ​១៩៩៣​ហើយ​បន្ទាប់​មក​ការ​បង្កើត​ឡើង​នូវ​ព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​ឡើង​នូវ​ “ក្រសួង​អភិវឌ្ឍន៍​ជនបទ” ​ដើម្បី​រៀបចំ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ​សម្រប​សម្រួល​ សហប្រតិបត្តិការ​ អនុវត្ត​ តាម​ដាន​ និង​វាយ តម្លៃ ​កម្មវិធី​និង​គំរោង​ការ​អភិវឌ្ឍន៍​ជនបទ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ។

ជំហរ​នៃ​ក្រសួង ​អភិវឌ្ឍន៍​ជនបទ​ក្នុង​រាជរដ្ឋាភិបាល​សព្វ​ថ្ងៃ​គឺ​បង្ហាញ​ឱ្យ​ឃើញ​នូវ​សារៈសំខាន់​ក្នុង​ការ​យក​ចិត្ត​ទុក​ ដាក់​ទៅ​លើ​ “ការ​លើក​ស្ទួយ​កំរិត​ជីវភាព​រស់​នៅ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជារាស្ត្រ​ជនបទ” ។

 

អាណត្តិ


រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ជូន​ “ក្រសួង​អភិវឌ្ឍន៍​ជនបទ”នូវ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ពេញ​លេញ​ក្នុង​កម្ពុជា​លើ​គំនិត​ផ្ដួច​ផ្ដើម​ និង​សកម្មភាព​អភិវឌ្ឍ​ជនបទ​ ដូច​តទៅ ៖

សំរប​សំរួល​ សហប្រតិបត្តិការ​ អនុវត្ត​ តាម​ដាន​ និង​វាយ​តម្លៃ​ កម្មវិធី​ និង​គំរោង​ការ ​អភិវឌ្ឍន៍​ជនបទ​ដើម្បី​នីតិសម្បទា ​និង​ជួយ​អភិវឌ្ឍ​តំបន់​ជនបទ​កម្ពុជា​ ដោយ​ជួយ​ឧបត្ថម្ភ​ ដល់​ប្រជារាស្ត្រ​ជនបទ ។

សំរប​សំរួល​ដល់​កិច្ច​សហប្រតិបត្តិការ​ នៃ​ខ្សែ​រយៈ​ក្រសួង​ពាក់ព័ន្ធ​ និង​កម្មវិធី​ជំនួយ​នានា ។

អនុវត្ត​យ៉ាង​សកម្ម​ នូវ​គំនិត​ផ្ដួច​ផ្ដើម​ក្នុង​ការ​ស្រាវ​ជ្រាវ​ដោយ​ឯករាជ្យ​ម្ចាស់​ការ ​ដើម្បី​អភិវឌ្ឍ​តំបន់​ជនបទ​កម្ពុជា​ ដោយ​ធ្វើ​ទំនាក់​ទំនង​យ៉ាង​ទូលំ​ទូលាយ​ ក្នុង​គោល​បំណង​ស្វែងយល់​ពី​ តម្រូវ​ការ​អង្កេត​ស្រាវជ្រាវ​ពី​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​ដែល​អាច​កំណត់​បាន​ជា​អតិបរមា​ នូវ​ ឱកាស ​៘

 

បេសកកម្ម

 

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​ឆ្លើយ​តប​ ជា​ដំបូង​ ចំពោះ​ តម្រូវ​ការ​រយៈពេល​ខ្លី ​និង ​ជា​បន្ទាន់​របស់​ប្រជារាស្ត្រ​ជនបទ​កម្ពុជា​ ដែល​ទទួល​ផល​វិបាក​ពី​មហន្តរាយ​ បងា​ឡើង​ដោយ​ធម្មជាតិ​ ឬ ​មនុស្ស​ហើយ​ជា​បន្ទាប់​មក​ត្រូវ​ធានា​ថា​ ការ​រង​ទុក្ខ​វេទនា​នៅ​តំបន់​ជនបទ​ ត្រូវ​បាន​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ប្រសិទ្ធភាព​និង​បន្ធូរ​បន្ថយ​បាន​យ៉ាង​ឆាប់​រហ័ស ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ព្យាយាម​បង្កើត​ឡើង​នូវ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ ភាព​ នៅ​គ្រប់​ តំបន់​ជនបទដោយ​លើក​ទឹក​ចិត្ត​ដល់​ស្វ័យភាព​គ្រប់គ្រាន់​ដែល​អាច​ផ្តល់​លទ្ធភាព​ដល់​សហគមន​ជនបទ​ក្នុង​ការ​ចូល​រួម​បង្កើន​សេដ្ឋកិច្ច​ជាតិ ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ តំណាង​ឱ្យ​ សេចក្ដី​សង្ឃឹម​ បំណង​ប្រាថ្នា​ ដែល​ពុំ​ទាន់​សម្រេច​បាន​នៅ​ ឡើយ​នៅ​ជនបទ​កម្ពុជា​ តាម​រយៈ​សន្តិភាព​និង​វឌ្ឍនភាព​ឈាន​ទៅ​រក​ភាព​ចម្រុង​ចម្រើន ។ នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ផ្ដល់​ និង​ធានារ៉ាប់រង​ដល់​គុណភាព​ជា​សារវន្ត​ នៃ​ជីវភាព​របស់​ប្រជា រាស្ត្រ​ជនបទ​គ្រប់រូប ។

 

ទិសដៅ​ចំបង


កែ​លំអ​គុណភាព​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជារាស្ត្រ​ជនបទ​ ដោយ​លើក​ទឹក​ចិត្ត​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ស្វ័យភាព​គប់​គ្រាន់​ផ្នែក​សេដ្ឋកិច្ច​ និង​សកម្ម​យល់​ដឹង​ខាង​សង្គម​ ជា​ជាង​ពឹង​ផែ៛ក​ជា​និច្ចកាល​លើ​រដ្ឋាភិបាល​កណ្ដាល​ឬ​ភ្នាក់ងារ​ផ្ដល់​ជំនួយ​ឱ្យ​ជួយ​ឧបត្ថម្ភ ​។ជាក់ស្ដែង​លើក​ទឹក​ចិត្ត​និង​ធ្វើ​ឱ្យ​បាន​សំរេច​នូវ​អាកប្បកិរិយា​ឯករាជ្យ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្លះ​ៗ​របស់​គេ​ និង​ទទួល​ បាន​នូវ​ភាព​សោមនស្ស​ជា​បុគ្គល​ពី​ការ​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ខ្លួន​គេ ។

លើក​ទឹក​ចិត្ត​ និង​ជួយ​ដល់​សហគមន៍​ជនបទ​ឱ្យ​ចូល​រួម​ដោយ​ផ្ទាល់ ​កនុងការ​កែ​លំអ​ផលិតកម្ម​ កសិកម្ម​ ឧស្សាហកម្ម​ជនបទ ​និង​ការ​ស្វែងរក​ទីផ្សារ​សំរាប់ ដោះ​ដូរ​ផលិតផល​របស់​គេ ។ការ​អភិវឌ្ឍន៍​នេះ​នឹង​រួម​ចំណែក​ យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ ។

ខិត​ខំ​ប្រឹង​ប្រែង​ ដោយ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ក្នុង​ការ​រារាំង​ដល់​ចលនា​ចាក​ចេញ​ពី​ជនបទ​ ទៅ​ទី​ក្រុង​របស់​បុគ្គល​ និង​គ្រួសារ​ ។ ភាព​ណែន​ណាន់​តាន់​តាប់​នៅ​ក្នុង​ទី​ក្រុង​ បង្ហាញ​ឱ្យ​ឃើញ​ការ​កើន​ឡើង​ជា​លំដាប់​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ។ ការ​កែ​លំអ​សេដ្ឋកិច្ច​ជនបទ​ ដែល​ចាត់​ទុក​ថា​ជា​ការងារ​អាទិភាព​នោះ​អាច​ជួយ​ធ្វើ​ឱ្យ​ប្រែ​ក្រឡះ​នូវ​និន្នាការ​បច្ចុប្បន្ន​ដោយ​ស្ដារ​ឡើង​វិញ​ នូវ​ទំនុក​ចិត្ត​ក្នុង​ជីវភាព​ជនបទ​ និង​លើក​ទឹក​ចិត្ត​ការ​អភិវឌ្ឍន៍​សហគមន៍​ដែល​ជួយ​លើក​ស្ទួយ​ដល់ ​កំរិត​ជីវភាព​រស់​នៅ​នៅ​ជនបទ ។

 

សកម្មភាព​ស្នូល

 

ទទួល​ខុស​ត្រូវ​លើ​ការងារ​អភិវឌ្ឍន៍​ជនបទ​ចំរុះ​ថ្នាក់​គ្រួសារ​ ភូមិ​ និង​ឃុំ​ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ព្រះ រាជាណាចក្រ ។(នេះ​គិត​បញ្ចូល​ទាំង​អស់ ​នូវ​តួនាទី​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ របស់ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ)

លើក​ស្ទួយ​កំរិត​នៃ​ការ​រស់​នៅ​ និង​គុណភាព​នៃ​ជីវភាព​របស់​ប្រជារាស្ត្រ​ជនបទ​ ដោយ​កាត់​បន្ថយ ​ភាព​ក្រីក្រ​តាម​រយៈ​ការ​កែ​លំអ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ (ដូច​ជា ផ្លូវ​លំ​ជនបទ ការ​ផ្គត់​ផ្គង់​ទឹក ជនបទ ៘)

ការ​ជំរុញ​ការ​ថែ​ទាំ​សុខភាព​បឋម ​ការ​អភិវឌ្ឍន៍​កសិកម្ម​ ការ​ផ្ដល់​ឥណទាន​ ជនបទ​ការ​ជំរុញ​មុខ​របរ/ ឧស្សាហកម្ម​តូច​តាច​ និង​ការ​ផ្ដល់​សំណង់​ទីផ្សារ​ជនបទ ។

ជំរុញ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ចំពោះ​សហគមន៍​ជនបទ (និង​មន្ត្រី​រាជការ ក..) ដោយ ​រៀបចំ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ និង​ផ្ដល់​លទ្ធភាព ​ក្នុង​ការ​បើក​កម្មវិធី​បណ្ដុះ​បណ្ដាល​ សិក្ខាសាលា​និង​ការ​ប្រជុំ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ការ​ងារ​ដែល​ទាក់​ទង​ទៅ​នឹង​តម្រូវ​ការ​បណ្ដុះ​បណ្ដាល​ជាក់​លាក់​និង​បាន​កំណត់​រួច​អាស្រ័យ​ហេតុ​នេះ​ ទេពកោសល្យ

បុគ្គល​ក៏​ត្រូវ​បាន​អភិវឌ្ឍ ​ជំរុញ​ឱ្យ​មាន​ជា ​រួម​នូវ​ភាព​ឯករាជ្យ​ម្ចាស់​ការ​របស់​សហគមន៍​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ការ​ងារ​ធ្វើ ។

យុទ្ធសាស្ត្រ

 

សកម្មភាព​អភិវឌ្ឍន៍​នឹង​ត្រូវ​តម្រង់​ទិសដៅ​រក​ដំណោះ​ស្រាយ​បញ្ហា​ សង្គម​កិច្ច​ សេដ្ឋកិច្ច​ វប្បធម៌​ និង​សន្តិសុខ​នៃ​តំបន់​ដ៏​ជាក់​លាក់​ ដោយ​ផែ៛ក​ទៅ​លើ​ស្ថានភាព​ និង​តម្រូវ​ការ​ជាក់ស្ដែង​ របស់​ប្រជាជន​ ។ ការ​ជ្រើស​រើស បន់​គោលដៅ​នឹង​ត្រូវ​បាន​ប្រគល់​ភារ​កិច្ច​ជូន ​គណៈកម្មាធិការ​អភិវឌ្ឍន៍ ​ជនបទ​ខេត្ត-ក្រុង (...)ជា​អ្នក​សំរេច ។

 

រាល់​កម្លាំង​នឹង​ត្រូវ​ប្រើ​ប្រាស់​ ដើម្បី​កែ​លំអ​កំរិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ នៅ​គ្រប់​តំបន់ (ទោះ​បី​ជា​បច្ចុប្បន្ន​នៅ​អន់ថយ​ មាន​កំរិត​មធ្យម ​ឬ​ជឿន​លឿន​ក៏​ដោយ) ។ រដ្ឋាភិបាល ​និង ភ្នាក់​ងារ​អន្តរជាតិ​នឹង​ប្រមូល​ផ្ដុំ​កម្លាំង​ និង​ធនធាន​ទៅ​អភិវឌ្ឍ​នៅ​តំបន់​អន់ថយ​ និង​តំបន់​ កំរិត​មធ្យម​ក្នុង​ខណៈ​ពេល​ជា​មួយ​គ្នា​នោះ​ការ​បង្កើន​ការ​វិនិយោគ​ដោយ​ផ្នែក​ឯកជន​នៅ​ក្នុង​ តំបន់​ជឿន​លឿន​ ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត ។

 

នឹង​ផ្តល់​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​រួម​បញ្ចូល​គ្នា​ នូវ​កម្លាំង​របស់​ស្ថាប័ន​រដ្ឋាភិបាល​ ភ្នាក់ងារ​អន្តរជាតិ​ ផ្នែក​ឯកជន​និង​សាធារណជន​ទូទៅ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ របស់​សហគមន៍​ជនបទ និង​ជំរុញ​សកម្មភាព​ដែល​បងោ​តី​ឡើង​នូវ​ផលិតកម្ម​ប្រាក់​ចំណូល​និង​ការ​ងារ​ធ្វើ​ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​សមស្រប​ទៅ​តាម​តម្រូវ​ការ​និង​កន្លែង​នីមួយៗ ។

 

តួនាទី​នៃ​អង្គការ​ចាត់​តាំង​របស់​ប្រជាជន​ ជា​ពិសេស​ គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ (..) និង​សាធារណជន​ទូទៅ​ក្នុង​ការ​សំរេច​លើ​ដំណោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​ និង​សហគមន៍​របស់​គេ​នឹង​ត្រូវ​បាន​ជំរុញ​យ៉ាង​សកម្ម ​ហេតុ​នេះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​។ការ​ងារ​ភាគ​ច្រើន​អាច​ត្រូវ​បាន​ អនុវត្ត​ដោយ​អង្គការ​សហគមន៍​ផ្ទាល់​ប៉ុន្តែ​ គេ​ក៏​ត្រូវ​ការ​ នូវ​ការ​លើក​ ទឹក​ចិត្ត​ដ៏​ពិត​ប្រាកដ​ និង​ពាក្យ​ណែនាំ​ល៛ៗ​ដែរ​ ។

គោលនយោបាយ

គោលនយោបាយ​គន្លឹះ​ពីរ​ ត្រូវ​បាន​ដាក់​ឱ្យ​ពិចារណា​ ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​បង្កើន​ ល្បឿន​ និង​ដឹក​នាំ​ការ​អភិវឌ្ឍន៍​ជនបទ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ៖

ទីមួយ ៖

ធានា​ថា​ ភ្នាក់​ងារ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អង្គការ​នានា ដែល​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​ ជនបទ

ធ្វើ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​គ្នា ។

ទីពីរ ៖

ជំរុញ​ឱ្យ​ដំណើរ​ការ​អភិវឌ្ឍន​ជនបទ ​កាន់​តែ​មាន​រូបភាព​ចំរុះ​ និង​ប្រជាជន​ចូល​រួម ។

You are here អំពីក្រសួង