MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន បិទ​វគ្គ​បណ្ដុះបណ្ដាល​តម្រង់ទិស​ស្ដីពី “ការងារ​អភិវឌ្ឍន៍ជនបទ” សម្រាប់​មន្ដ្រី​រាជា ការ​ក្របខ័ណ្ឌ​ឆ្នាំ២០១៦ របស់​ក្រសួង​អភិវឌ្ឍន៍​ជប​ទ

បោះពុម្ភ

នៅ​រសៀល​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៦ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​តម្រង់ទិស ស្ដីពី “ការងារ​អភិវឌ្ឍន៍​ជនបទ”សម្រាប់​មន្ដ្រីរាជការ​ក្របខ័ណ្ឌ​ឆ្នាំ ២០១៦ របស់​ក្រសួង​អភិវឌ្ឍន៍​ជប​ទ ដែលមាន​គោលបំណង​ជួយ​ឲ្យ​មន្ដ្រីរាជការ​ក្របខ័ណ្ឌ​ថ្មី​ទាំងអស់ យល់ដឹង​ពី​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​លើ​ការងារ​អភិវឌ្ឍន៍ជនបទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោងតាម​របាយការណ៍​បិទ​វគ្គ​របស់ ឯកឧត្ដម សាន វិសាល អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ធនធានមនុស្ស​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹងថា វគ្គ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ មាន​សិក្ខាកាម​ចូលរួម ១១៥ នាក់ ក្នុងនោះ​មាន ១០៤ នាក់​ជា​មន្ដ្រីរាជការ​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ ២០១៦ មកពី​មន្ទីរ​អភិវឌ្ឍន៍​រាជធានី-ខេត្ត និង​មកពី​ទីស្ដីការក្រសួង។ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​តម្រង់ទិស​នេះ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​ទាំងអស់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ ដោយ​ផ្ដោតទៅលើ​ប្រធានបទសំខាន់ៗដូចខាងក្រោម៖ ១/រចនាសម្ព័ន្ធ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ច្បាប់​សហលក្ខន្តិកៈ​មន្ដ្រី​រាជការ​ស៊ីវិល ២/ កម្មវិធី​នយោបាយ​អភិវឌ្ឍន៍ជនបទ និង​ផែនការ​សកម្មភាព​រប​ស់​ក្រសួង​ឆ្នាំ ២០១៤-២០១៨ ៣/ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស ៤/ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ៥/ការងារ​អភិវឌ្ឍន៍​សហគមន៍​ជនបទ ៦/ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ៧/ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ៨/ការងារ​លើកកម្ពស់​អនាម័យ​ជនបទ ៩/ការងារ​ផ្ក​ត់​ផ្គង់​ទឹក​ជនបទ ។

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ មន្ត្រីរាជការ​ថ្មី ដែល​ទើបបាន​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០១៦ ។ ជាមួយគ្នា​នោះ ឯកឧត្តម​បណ្ឌិត​បាន​ពន្យល់​ពី​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ផ្ដើមចេញពី សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ទីបញ្ចប់ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ត្រី​ថ្មី​ទាំងអស់​ឲ្យ ១/ ត្រូវគោរព​ច្បាប់​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​គាំទ្រ​គោលនយោបាយ ព្រមទាំង​ចូលរួម​ការពារ​ថែរក្សា​នូវ​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ។ ២/ត្រូវខិតខំ​រៀនសូត្រ​យក​គំរូ និង​បទពិសោធ​ល្អ​ពី​មន្ដ្រីចាស់ៗ ដើម្បី​ក្លាយជា​អ្នកដឹកនាំ ជាពិសេស គឺ​ស្វែងយល់​អំពី​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​រាជរដ្ឋាភិបាល ។ ៣/ស្វែងយល់​ពី​ការ​រងារ​រដ្ឋបាល​ឲ្យ​បានល្អ ៤/ ត្រូវអនុវត្ត​ការងារ​ឲ្យ​ខ្ជាប់ខ្ជួន​ប្រកបដោយ​ភាព​អត់ធ្មត់ និង​ការទទួលខុសត្រូវ ៥/ ត្រូវ​បន្ត​ការសិក្សា ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​ស័​ក្ត​សមជា​អ្នក​បន្តវេន ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ទៅ​អនាគត ។

គួររំលឹកថា មន្ដ្រីរាជការ​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ ២០១៦ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន ១០៤ នាក់ ក្នុងនោះ​សម្រាប់​បម្រើការ​ងារ​នៅ​នៅ​ទីស្ដីការក្រសួង​មាន ២៩ នាក់ និង​សម្រាប់​បម្រើការ​នៅតាម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ខេត្ត​មាន ៧៥ នាក់ ៕ អត្ថបទ​លោក ជា វិ​សែ​ស

You are here ផ្សេងៗ ផ្សេងៗ ២០១៦ ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន បិទ​វគ្គ​បណ្ដុះបណ្ដាល​តម្រង់ទិស​ស្ដីពី “ការងារ​អភិវឌ្ឍន៍ជនបទ” សម្រាប់​មន្ដ្រី​រាជា ការ​ក្របខ័ណ្ឌ​ឆ្នាំ២០១៦ របស់​ក្រសួង​អភិវឌ្ឍន៍​ជប​ទ