MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទអញ្ជើញ​ជាអធិបតី ក្នុងពិធី​​ប្រកាស​ចូល​កាន់​​ដំណែង​​ប្រធាន​​មន្ទីរ​អភិវឌ្ឍន៍​​ជនបទ​ខេត្ត ស្ទឹងត្រែង

បោះពុម្ភ

នៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​ជនបទ​បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូល​កាន់​ដំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។ លោក ព្រំ ចាន់ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះរះវិហារ ត្រូវបានតែងតាំងជាប្រធាន មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ជំនួសលោក មិញ ស៊ីចាយ ដែលត្រូវផ្ទេទៅជាប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ខេត្តស្ទឹងត្រែង ។ អញ្ជើញចូលរួមក្នុងពិធីដែរមាន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល​នៃគណៈអភិបាលខេត្ត តំណាងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្ត តំណាងមន្ទីរជំនាញ​ជុំវិញ​ខេត្ត តំណាងអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ។

មាន​ប្រសាសន៍ នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកពីយុទ្ធសាស្ត្រ និងកិច្ចខិតខំអភិវឌ្ឍ ប្រទេស​​ជាតិក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត បាន​ផ្តល់​អនុសាសន៍ណែនាំដូចខាងក្រោម៖

1.ពង្រឹងសាមគ្គីផ្ទៃក្នុងមន្ទីរ ដោយឈរលើគោលការណ៍ច្បាប់ ដើម្បីរួមគ្នាជួយអភិវឌ្ឍប្រទេសជាតិ ។

2.បន្តដឹកនាំ និងគ្រប់គ្រងមន្ត្រីរាជការរបស់មន្ទីរឲ្យមានប្រសិទ្ធភាព ស្របតាមការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល ។

3.ពង្រឹង និងពង្រីកកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាក់ថ្នាក់ និងមន្ទីរជំនាញជុំវិញខេត្ត។

4.ចូលរួមរាល់សកម្មភាពការងាររបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួង។

5.សហការជាមួយអង្គការក្រៅរដ្ឋាភិបាលដៃគូក្នុងការងារអភិវឌ្ឍន៍ជនបទ តាមគោលការណ៍ច្បាប់។

6.ត្រូវពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ សម្រាប់មប្រើការងាររដ្ឋឲ្យបានល្អប្រសើរ ។

You are here ផ្សេងៗ ផ្សេងៗ ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទអញ្ជើញ​ជាអធិបតី ក្នុងពិធី​​ប្រកាស​ចូល​កាន់​​ដំណែង​​ប្រធាន​​មន្ទីរ​អភិវឌ្ឍន៍​​ជនបទ​ខេត្ត ស្ទឹងត្រែង