MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូល​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង

Print

នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ​រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ​និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលប្រចាំខេត្តកំពង់ឆ្នាំង​​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅឆ្នាំ ២០១៧ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។​


ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍អំពីសកម្មភាពរបស់សមាជិក​សមាជិកាក្រុមការងារថ្នាក់ជាតិ​និងលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ​២០១៦​ក្នុងនោះមានក៏មានសកមម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ។​ តាមរយៈការធ្វើវេទិកាសាធារណៈនៅតាមបណ្ដាក្រុង ស្រុកទាំង ៨ ក្រុមការងារថ្នាក់ជាតិទទួលបានសំណើ​និងសំណូមពរពីប្រជាពលរដ្ឋ ២១០ ចំណុច ក្នុងនោះធ្វើការដោះស្រាយរួចបាន ៧៩ ចំណុច​បាននឹងកំពុងដោះស្រាយ ៨០ ចំណុច និង ៥១ ចំណុះបាននឹងកំពុងធ្វើការដោះស្រាយ ។

ឯកឧត្ដមបណ្ឌិត​​ អ៊ុក ​​រ៉ាប៊ុន ​បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទាំងអស់​ដែលបានដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ​។​ ជាមួយគ្នានោះ ​ឯកឧត្តម​បានជំរុញអាជ្ញាធរមានសមត្ថកិច្វ​និងក្រសួងសួង​ស្ថាប័នពាក់ព័ន្ធ​បន្តដោះស្រាយសំណើរបស់ប្រជាពលរដ្ឋដែលនៅសេសសល់ទៅតាមតួនាទី និងភារកិច្ច ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល​ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ។ សម្រាប់ទិសដៅឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន​បានណែនាំដល់សមាជិក​សមាជិកាក្រុមការងារថ្នាក់ជាតិទាំងអស់ត្រូវជម្រុញ​និងបង្កើនការធ្វើវេទិកាសាធារណៈឲ្យបានគ្រប់ឃុំ​សង្កាត់​ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម​និងដោះស្រាយសំណូមពរប្រកបដោយប្រសិទ្ធិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។​ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានរំលឹកដល់អាជ្ញាធរ​កងកម្លាំងមានសមត្ថកិច្ចទាំងអស់ឲ្យចូលរួមអនុវត្តជាប្រចាំនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ទប់ស្កាត់បទល្មើស គ្រឿងញៀន នេសាទ ព្រៃឈើ ដីធ្លី បទឧក្រិដ្ឋ ​និងល្បែងស៊ីសងផ្សេងៗ ។

នៅរសៀលថ្ងៃដដែលនោះដែរ​ឯកឧត្ដមបណ្ឌិត​រដ្ឋមន្រ្ដីបានអញ្ជើញទៅពិនិត្យការសាងសង់ក្លោងទ្វារវត្ត ព្រះពញាចន្ទរាជារាម​ហៅវត្តច្រកស្ដេច​ភូមិច្រកស្ដេច​ឃុំពាមស្រុកសាមគ្គីមានជ័យ​ដែលឯកឧត្ដម​បានឧបត្ថម្ភថវិកាក្នុងការសាងសង់ដើម្បីឆ្លើយតបទៅនិងការបិណ្ឌបាតរបស់ព្រះចៅធអធិការវត្ត​និងសំណូមពររបស់ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងបានប្រគេនស៊ីម៉ង់ចំនួន ១០ តោន សម្រាប់ជួយកសាងរបងវត្តផងដែរ ៕

You are here National Task force for Kampong Chhnang Province ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូល​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង